ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមបណ្ដាញស្រ្តី
![](https://senate.gov.kh/wp-content/uploads/2023/05/P4_2023-05-22_3-1.jpg)
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក លឿង សុភក្តិ អភិបាលស្រុក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមបណ្ដាញស្រ្តី ភូមិប្រិយ៍ ភូមិចែង ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។